Thursday, July 9, 2009

អ្នកមានគុណយើង


អ្នកមានគុណយើង

ជាដំបូងសូមតែងថ្លែងវាចា

ចំពោះអង្គណាដែលប្រពៃ

ដែលបានប្រទាននូវពរជ័យ

ដល់សីលវតីគ្រប់ៗរូប។

ព្រះតេជគុណ ហ៊ាន គឹមសាន

រាងរៅចំណានបានសំដី

មានចិត្តសប្បុរសល្អណាថ្លៃ

ទីង កិច្ច ល្អក្រៃគួរគោរព។

ព្រះគ្រូព្រះនាម ង៉ាន់ សុជាតិ

បានទាំងមាយាទ និង ប្រាជ្ញា

ឲ្យកូនរៀនសូត្រពីធម៌អាថ៌

យល់ពីសាសនា គ្រូ ណន ស័ក្ដិ

អប់រំបានល្អ សម សុភ័កិ្ដ

មុះមុតឆន្ទៈ ឆាយ ស៊ីថា

ព្រះភ័ក្រស្រស់ល្អ គឺ គីតា

បានទាំងសង្ហា និង ញញឹម។

គ្រូ ឱក រតនា ថ្លាសំដី

មានចិត្តប្រពៃខាងទេសនា

ទូន្មានកូនចៅឲ្យល្អណា

រាងសមអស្ចារ្យ គង់ ស៊ីវន

ពូកែវោហារគ្រូ ខាត់ ឈៀង

មានចិត្តមិនល្អៀង ស៊ុន សុវណ្ណ

ព្រះភ័ក្រស្រស់ល្អដូចដួងចន្ទ

ហើយមិនប្រកាន់ សោម កុសល

គ្រូ ឡុង ស៊ីនឿន តឿនវិជ្ជា

ឲ្យកូននានាប្រឹងរៀនស្ដាប់

ឲ្យមានមាយាទតាមលំដាប់

អង្គពូកែប្រាប់ ច័ន្ឌ រតនា

ពិធីករ ស៊ុន សុវណ្ណរិទ្ធិ

លោកមានគំនិត អែម ចន្ទ្រា

អប់រំកូនចៅគ្រប់វេលា

អង្គមានសទ្ធា សផារិន។

វាចាទន់ភ្លន់កាយា

គឺព្រះករុណា រតនាវុឌ្ឍិ៍

ណែនាំឲ្យយល់ទោសនឹងទុក្ខ

ឲ្យយល់សព្វគ្រប់មិនមានហ្មង។

នៅទីបញ្ចប់សូមមេត្តា

ដល់ចិត្តស្នេហាគឺដូនជី

ឲ្យយើងធ្វើល្អគ្រប់នាទី

បានយល់អំពីធម៌វិន័យ៕



បើនាងខ្ញុំព្រះករុណាសរសេរទៅ មានការឆ្គាំឆ្គងសូមលោកគ្រូ

មេត្តអនុគ្រោះដល់នាងខ្ញុំព្រះករុណាផង និងសូមកែសម្រួលបន្លែម។


និពន្ធដោយ សីលវតី

0 មតិយោបល់:

Post a Comment

 

Followers

Translate this blog

Visitor from...