Wednesday, September 29, 2010

បុណ្យភ្ជុំបិណ្ឌ (วันสารท) 2554 - 2010

ខ្ញុំព្រះករុណា អាត្មា ជាប្រធានសមាគមខេមរនិស្សិត និងក្រុមប្រឹក្សាភិបាលទាំងអស់ រួមជាមួយសមណៈនិស្សិត និស្សិត ព្រមទាំងបងប្អូនកម្មករខ្មែរយើង ដែលបានមកធ្វើការនៅស្រុកថៃទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដួចផ្ដើមធ្វើ ពីធី បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ខ្មែរយើង។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា។
បុណ្យភ្ជុំបិណ្ឌ (วันสารท) 2554 - 2010
Read rest of entry
 

Followers

Translate this blog

Visitor from...