Wednesday, September 29, 2010

បុណ្យភ្ជុំបិណ្ឌ (วันสารท) 2554 - 2010

ខ្ញុំព្រះករុណា អាត្មា ជាប្រធានសមាគមខេមរនិស្សិត និងក្រុមប្រឹក្សាភិបាលទាំងអស់ រួមជាមួយសមណៈនិស្សិត និស្សិត ព្រមទាំងបងប្អូនកម្មករខ្មែរយើង ដែលបានមកធ្វើការនៅស្រុកថៃទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដួចផ្ដើមធ្វើ ពីធី បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ខ្មែរយើង។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា។
បុណ្យភ្ជុំបិណ្ឌ (วันสารท) 2554 - 2010

តែផ្ទុយទៅវិញ សំរាប់ព្រះសង្ឃ និងបងប្អូនខ្មែរយើង ដែលបានចំណាកស្រុក ចាកចោលឪពុកម្ដាយ ប្ដី, ប្រពន្ធ, កូន ញាតិផៅ មកសិក្សា-ធ្វើការនៅស្រុកគេ ពុំមានឱកាសនឹងធ្វើបុណ្យទៅតាមទំលាប់បាន។
អាស្រ័យហេតុដូច្នេះហើយ ខ្ញុំព្រះករុណា អាត្មាភាព សូមអារាធនានិមន្តនិងអញ្ជើញ សមណនិស្សិត ព្រះតេជគុណ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទដែលបានមកធ្វើការនៅស្រុកថៃ មកចូលរួមពិធី បុណ្យភ្ជុំបិណ្ឌ ទាំងអស់គ្នា នឹងបានធ្វើបុណ្យដាក់បិណ្ឌ-រាប់បាត្រ ដើម្បីឧទ្ទិសបុណ្យកុសល ដល់បុព្វការីជន បេតបុគ្គល ឬប្រេតបុគ្គលជាដើម ដែលប្រារព្ធធ្វើនៅ វត្តស៊ីសុដារាម សង្កាត់បាងឃុននន្ទ ខណ្ឌបាងកកណយ ក្រុងបាងកក។

ชมรมเขมะระนิสิต ขอเชิญร่วมสืบสานงานบุญประเพณี บุญพชมบิญฑ์ หรือ ภาษาสุรินทร์ว่า “แซนโฏนตา” หรือ (วันสารทเขมร) ที่ มหาลัยมหาจุฬาลงกรณราชวิทยาลัย วัดศรีสุดาราม กำหนดจัดงานประเพณี วันสารทเขมร ขึ้นในวันที่ ๓ ตุลาคม ๒๕๕๓ เพื่อสืบทอดวัฒนธรรมประเพณีของท้องถิ่นที่มีมาแต่โบราณ ประเพณีพชมบิญฑ์ เป็น ประเพณีที่ชาวเขมรสืบทอดปฏิบัติกันมานานนับพันปี เป็นการแสดงความกตัญญูกตเวทีของลูกหลานที่แสดงต่อผู้มีพระคุณทั้งที่ล่วงลับ ไปแล้ว และเป็นการอุทิศส่วนกุศลแก่ผีบรรพบุรุษ ปู่ย่า ตายาย พ่อแม่ ซึ่งเป็นกุศโลบายของชาวเขมรโบราณที่ต้องการให้ลูกหลานหรือญาติมิตรได้มาพบปะ และทำความรู้จักกัน เป็นการสร้างความสามัคคีและความสัมพันธ์อันดีต่อกันเป็นที่พึ่งพาอาศัยซึ่ง กันและกัน ชมรมเขมะระนิสิตชาวกัมพูชา ได้กำหนดจัดงาน พชมบิญฑ์ (วันสารท) ขึ้นในวันที่ ๓ ตุลาคม ๒๕๕๓ เวลา ๗.00 น. ณ บริเวณมหาลัยมหาจุฬาลงกรณราชวิทยาลัย วัดศรีสุดาราม แขวงบางขุนนนท์ เขตบางกอกน้อย กรุงเทพฯ๑๐๗๐๐


កម្មវិធីបុណ្យ
ថ្ងៃអាទិត្យ ១០រោច(បិណ្ឌទី១០) ខែភទ្របទ ឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១០។ កម្មវិធីបុណ្យនេះមានរយៈពេល ១ថ្ងៃពេញ ចាប់ពីម៉ោង ៧.០០នាទីព្រឹក រហូតដល់ម៉ោង ៥.០០នាទីល្ងាច។
-វេលាម៉ោង ៧.00 នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ។ -៨.០០នាទី គណៈអធិបតីនិមន្តនិងអញ្ជើញដល់។
-៨.៣០នាទី គណៈអធិបតីដុតទៀនធូបបូជាព្រះរនតត្រ័យ, បើកកម្មវិធីបុណ្យ និងថ្លែងនូវការសួរសុខទុក្ខដល់សមណៈនិស្សិត និងញាតិញោម។ -៩.00នាទី ចំរើនព្រះបរិត្ត។ -៩.៣០នាទី សំដែងធម្មទេសនា។
-១០.០០នាទី ពិធីរាប់បាត្រ។ -១០.៣០នាទី វេរភត្តាហារ, ផ្កាប្រាក់ និងដារបង្សុកូល។
-១១.០០នាទី ឆាន់ចង្ហាន់ត្រង់
អ្នកផ្ដើមបុណ្យ
-សមាគមខេមរនិស្សិត
-សមណនិស្សិត ព្រះសង្ឃខ្មែរ
-ពុកម៉ែ ពូមីង បងប្អូន ដែលជាពុទ្ធបរិស័ទទាំងអស់ដែលរស់នៅស្រុកថៃទាំងអស់


ពត៌មានលំអិតទំនាក់ទំនង
-ទូរស័ព្ទ -០៨ ៩៦៦ ២៥៥ ៦៥ -០៨ ៩៧ ៩៦ ៩៧ ៩១
-វេបសាយៈ -www.khmonk.blogspot.com / -www.khsa.blogsome.com
-អ៊ីមែលៈ -ksa.monk@gmail.com / -khmer_ksa@yahoo.com
រូបភាពបុណ្យភ្ជុំបិណ្ឌ ឆ្នាំកន្លងទៅ

មើលទាំងអស់

0 មតិយោបល់:

Post a Comment

 

Followers

Translate this blog

Visitor from...